មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចល្អក្នុងវិស័យសាធារណ:
(ខេត្តពោធិ៍សាត់)៖ នាថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចល្អក្នុងវិស័យសាធារណ: ដើម្បីចូលរួមលើកកម្ពស់ចលនាអង្គភាពផ្ដល់សេវាសាធារណៈគម្រូ ជូនដល់បុគ្គលិក លោកគ្រូអ្នកគ្រូពេទ្យ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាកាន ខេត្តពោធិសាត់ ដែលមានសិក្ខាកាមចំនួន ២២២នាក់។