ក្រុមការងារមន្ទីរទេសចរណ៍ បានបន្តចុះដាក់ QR Code ” មូលនិធិគន្ធបុប្ផា ” នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍
នាព្រឹកថ្ងៃអង្គារ ៩ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានបន្តចុះដាក់ QR Code ” មូលនិធិគន្ធបុប្ផា ” ចំនួន ២១ Stands នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីផ្តល់លទ្ធភាពដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងការចូលរួមបរិច្ចាកជួយដល់មន្ទីរពេទ្យ ។
មន្ទីរទេសចរណ៍រាជធានីភ្នំពេញសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីដែលជាម្ចាស់អាជីវកម្មដែលបានអនុញ្ញាតឱ្យ ដាក់QR Code ” មូលនិធិគន្ធបុប្ផា ” ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ៕