មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាដោយប្រយោលលើមុខជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
(ខេត្តបន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាដោយប្រយោលលើមុខជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រោមក្របខណ្ឌគម្រោងហូការបស់ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការ Swisscontact ដែលមានសិក្ខាកាមចូលរួមចំនួន ១៩ រូប។