ពិធីក្រុងពាលីបួងសួងគោរពសុំសេចក្តីសុខសម្រាប់ពិធីបុណ្យទន្លេលើកទី៨ និងពិធីបណ្តែតកន្ទោង ព្រមទាំងទស្សនាការហាត់សមទស្សនីយភាពសិល្បៈសម្តែងរួមគ្នា
សៀមរាប ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបួងសួងគោរពសុំសេចក្តីសុខសម្រាប់ពិធីបុណ្យទន្លេលើកទី៨ និងពិធីបណ្តែតកន្ទោង ព្រមទាំងទស្សនាការហាត់សមទស្សនីយភាពសិល្បៈសម្តែងរួមគ្នាចុងក្រោយសម្រាប់ពិធីបើកជាផ្លូវការនៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។ កម្មវិធីទាំងនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធនានាផងដែរ។